ព័ត៌មានពេលព្រឹក៖ ២៧ មករា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​ថៃ​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ១៩ និង​ការ​ធ្លាក់​ចុះ​ចំណូល។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ជំរុញ​សភា​ឲ្យ​ចាត់​វិធានការ​បន្ទាន់​លើ​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​កូវីដ១៩។ រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក​កំពុង​ចរចា​គ្នា​អំពី​ការ​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ New START។ យោធា​មីយ៉ាន់ម៉ា​ព្រមាន​ថា ខ្លួន​ប្រហែល​ជា​ចាត់​វិធានការ​ទាក់ទិន​នឹង​ការ​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត។ សមាជ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​អង្គារ។ អ៊ីរ៉ង់​ជួប​ពិភាក្សា​ជាមួយ​ក្រុម​តាលីបង់​ដើម្បី​ពិនិត្យ​មើល​ដំណើរការ​សន្ដិភាព​អាហ្វហ្គានីស្ថាន។ ខណៈ​មាន​ភាព​តានតឹង មាន​ការ​ទាមទារ​ឲ្យ​បណ្តាញ​សារព័ត៌មាន​មាន​ទំនាក់​ទំនង​ថ្មី​ជាមួយ​រដ្ឋបាល​អាមេរិក​ថ្មី។ ពលរដ្ឋ​អ៊ីរ៉ាក់​ដែល​ពិការ​ដោយ​សង្គ្រាម​រដ្ឋឥស្លាម​យក​កីឡា​បាល់​ទះ​ធ្វើ​ជា​អាជីព៕