ព័ត៌មានពេលរាត្រី៖ ១៣ មករា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរថា ផ្តាសាយបក្សី(H5N1)នៅខេត្តបាត់ដំបងសង្ស័យឆ្លងពីសត្វស្លាបងាប់នៅកន្លែងចិញ្ចឹមមាន់ទា។ តុលាការឲ្យស៊ើបអង្កេតបន្ថែមក្នុងករណីបាក់រលំអគារក្នុងខេត្តកែប ដែលសម្លាប់មនុស្ស៣៦នាក់កាលពីឆ្នាំមុន។ អ្នកនយោបាយប្រឆាំងតស៊ូការទូតដើម្បីបង្កើតបក្សឡើងវិញ តែនៅមិនទាន់មានភាពប្រាកដនិយម។ ពលករខ្មែរ៦នាក់ទៀតដែលត្រឡប់មកពីថៃវិញ ឆ្លងជំងឺកូវីដ១៩។ ព័ត៌មានអន្តរជាតិមានដូចជា មន្ត្រីឥណ្ឌូណេស៊ីរកឃើញប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់កាលពីថ្ងៃសៅរ៍។ ឥណ្ឌូណេស៊ី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅពេលដែលការស្លាប់ដោយជំងឺកូវីដ១៩កើនដល់កម្រិតមិនធ្លាប់មាន។ សមាជិកសភាមួយចំនួនតូចខាងគណបក្សសាធារណរដ្ឋថា ពួកគេ នឹងបោះឆ្នោតប្តឹងទម្លាក់លោកTrump ចេញពីតំណែង។ ក្រសួងការបរទេសអាមេរិកលុបចោលដំណើរទស្សនកិច្ចរបស់ប្រេសិតអង្គការសហប្រជាជាតិទៅកាន់កោះតៃវ៉ាន់។ សហរដ្ឋអាមេរិកព្រមានថាអ៊ីរ៉ង់កំពុងជំរុញលទ្ធភាពនៃការកកើតឡើងវិញក្រុមអាល់កៃដា។ រដ្ឋអាជ្ញាអាមេរិក កំណត់អត្តសញ្ញាណកុបករជាង១៧០នាក់ដែលវាយសង្គ្រប់វិមានសភាដែលអាចជាប់បទចោទប្រកាន់ព្រហ្មទណ្ឌ។ សហរដ្ឋអាមេរិកផ្លាស់ប្តូរយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ១៩ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕