ព័ត៌មានពេលព្រឹក៖ ១៣ មករា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការភ្នំពេញថាសវនាការលោក កឹម សុខា មិនមែនជាអាទិភាព ដោយសារលោកនៅក្រៅឃុំ។ ចំណែកឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo បំពេញទស្សនកិច្ចនៅការិយាល័យ VOA និងបានសរសើរ VOA។ ប្រទេសចិននាំមុខគេក្នុងការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០២០។ ប្រទេសចិនថា អ្នកវិទ្យាសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO) នឹងចាប់ផ្តើមការស៊ើបអង្កេតពីប្រភពដើមនៃជំងឺកូវីដ១៩។ លោក Trump ថាលោក «មិនចង់បានអំពើហិង្សានោះទេ» ពេលដែលការប្តឹងដកលោកពីតំណែងខិតជិតមកដល់។ ប្រទេសថៃទទួលសំណើពីក្រុមហ៊ុនឱសថ AstraZeneca និង Sinovac ឲ្យចុះបញ្ជីប្រើប្រាស់វ៉ាក់សាំងក្នុងប្រទេសខ្លួន។ ទីផ្សារជំនួញភាគហ៊ុនអឺរ៉ុបឈានដល់ចំណុចច្របូកច្របល់នៅថ្ងៃអង្គារ។ និយ័តករក្នុងប្រទេសអ៊ូហ្គាន់ដា បញ្ជាឲ្យបិទប្រព័ន្ធបណ្តាញសង្គម មុនថ្ងៃបោះឆ្នោត។ ឧទ្ធម្ភាគចក្រយោធាប្រទេសស៊ូដង់ខាងត្បូងធ្លាក់បណ្តាលឲ្យអ្នកដំណើរ១១នាក់រងរបួស៕