ព័ត៌មានពេលរាត្រី៖ ៣០ ធ្នូ ២០២០
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ភាពចម្រូងចម្រាសនៃការចុះឈ្មោះអ្នកបោះឆ្នោត នាំឲ្យសង្ស័យពីការកេងចំណេញសំឡេងឆ្នោត។ នៅក្នុងកម្មវិធី «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» មានកិច្ចពិភាក្សាអំពី «កិច្ចគាំពារសង្គមនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden ថា លោកនឹងផ្ដោតកាន់តែខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយ:ការបង្កើនអត្រានៃការចាក់វ៉ាក់សំាង។ ចក្រភពអង់គ្លេសអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ១៩ទី២របស់ក្រុមហ៊ុន AstraZeneca ដែលមានភាពងាយស្រួលរក្សាទុកជាង។ ប្រទេសសិង្ហបុរី ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកត់សម្គាល់«នូវទំព័រប្រវត្តិ សាស្ត្រថ្មី»ក្នុងការប្រយុទ្ធវីរុស។ វេទិកាសេដ្ឋកិច្ចពិភពលោក៖ ប្រទេសនានាដែលមានជំនាញឌីជីថលជឿនលឿននិងមានប្រព័ន្ធសុវត្ថិភាពសង្គម សម្របបានប្រសើរក្នុងអំឡុងជំងឺរាតត្បាត។ សកម្មជនក្រុងហុងកុង១០នាក់បានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារចំពោះការប៉ុនប៉ងរត់ គេចខ្លួនចេញពីក្រុងហុងកុង។ កូរ៉េខាងជើងត្រៀមធ្វើសមាជសំខាន់របស់បក្ស អំឡុងពេលមានបញ្ហាប្រឈមខ្លាំង។ សហរដ្ឋអាមេរិក «ត្រៀមខ្លួនរួចរាល់» ដើម្បីកាត់ទោសអ្នកនៅពីក្រោយឃាតកម្មលោក Daniel Pearl៕