ព័ត៌មានពេលរាត្រី៖ ២៨ ធ្នូ ២០២០
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ផែនការបង្កើតបក្សថ្មីរបស់អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ប្រឈមការរិះគន់និងភាពមិនច្បាស់លាស់។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «បច្ចុប្បន្នភាពដំណោះស្រាយសំណុំរឿងកកស្ទះ និងពន្ធនាគារកកកុញ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ចុះហត្ថលេខាលើសំណើច្បាប់ថវិកាសម្រាប់ជំនួយកូវីដ១៩ និងការចំណាយរបស់រដ្ឋាភិបាល។ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ត្រូវគេរំពឹងថានឹងទទួលបានការអនុញ្ញាតឲ្យប្រើនៅសប្ដាហ៍នេះ។ អ្នកកាសែតចិនម្នាក់ជាប់ពន្ធនាគារ ៤ ឆ្នាំ ចំពោះការរាយការណ៍អំពីការផ្ទុះឡើងដំបូងៗនៃជំងឺកូវីដ១៩ នៅទីក្រុង Wuhan។ សហរដ្ឋអាមេរិកជំរុញចិនឲ្យដោះលែងពលរដ្ឋហុងកុង ១២ នាក់ ដែលអាជ្ញាធរចិនចាប់ខ្លួននៅពេលកំពុងរត់គេចទៅតៃវ៉ាន់។ អាជ្ញាធរថា ជនសង្ស័យនៅក្នុងការផ្ទុះនៅរដ្ឋ Tennessee បានស្លាប់នៅកន្លែងកើតហេតុ៕