ព័ត៌មានពេលរាត្រី៖ ១៩ ធ្នូ ២០២០

Your browser doesn’t support HTML5

ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាឆ្នាំ២០២០ កត់សម្គាល់ដោយទណ្ឌកម្មអន្តរជាតិនិងការបន្តយាយីអ្នករិះគន់រដ្ឋាភិបាល។ គម្រោងឃ្លាំមើលទន្លេមេគង្គគាំទ្រដោយអាមេរិកចាប់ផ្តើមជាផ្លូវការ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុអ្វីឥណ្ឌូណេស៊ីនឹងផ្លាស់ទីតាំងបញ្ជាការដ្ឋានកងទ័ពជើងទឹកទៅកោះតូចដាច់ស្រយាល។ ប្រទេសអូស្ត្រាលីប៉ះសម្តីជាមួយចិនជុំវិញការបង្ហោះរូបថតក្លែងក្លាយពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម។ ការបោះឆ្នោតអសកលនៅសូម៉ាលីត្រូវបានពន្យារពេលដោយសារការជាប់គាំងនយោបាយ។ អង្គការសហប្រជាជាតិថា ជំងឺកូវីដធ្វើឲ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុតកាន់តែលំបាក។ របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា ការបិទសកម្មភាពសង្គមមិនជួយទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នោះទេ។ អង្គការសុខភាពពិភពលោកនិយាយថា សកម្មភាពខាងរាងកាយអាចសង្គ្រោះជីវិតមនុស្ស៥លាននាក់ក្នុងមួយឆ្នាំ៕