ព័ត៌មានពេលរាត្រី៖ ៣ ធ្នូ ២០២០

Your browser doesn’t support HTML5

ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធរបិទវិមានកាណាឌីយ៉ានិងធនាគារមួយ ខណៈករណីឆ្លងជំងឺកូវីដក្នុងសហគមន៍បន្តកើនឡើង។ រដ្ឋាភិបាលប្តេជ្ញាបន្តឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ បើស្ថានភាពជំងឺកូវីដមិនធូរស្បើយ។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«តើតំបន់អាស៊ីអាគ្នេយ៍អាចរំពឹងអ្វីខ្លះពេលលោក Joe Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក»? ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក។ ទីភ្នាក់ងារ CDC ព្រមានពី«ពេលលំបាកបំផុត»សម្រាប់សុខាភិបាលសាធារណ:អាមេរិក។ លោក Biden ជួបជាមួយកម្មករអាមេរិកនិងអ្នកជំនួញដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩។ អង្គការសហប្រជាជាតិអំពាវនាវដល់មនុស្សជាតិបញ្ឈប់«សង្គ្រាមប្រឆាំងធម្មជាតិ»និងឆ្ពោះទៅបំបាត់ឧស្ម័នកាបូន។ សេដ្ឋីខាងសារព័ត៌មានហុងកុងនិងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យលោក Jimmy Lai ត្រូវបានចាប់ខ្លួនជាថ្មី ហើយរងការចោទប្រកាន់ពីបទគៃបន្លំ។ តុលាការថានាយករដ្ឋមន្ត្រីថៃគ្មានកំហុស ប៉ុន្តែក្រុមបាតុករទាមទារឲ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌។ សេចក្តីព្រាងច្បាប់ថ្មីបង្ខំឲ្យក្រុមហ៊ុនចិនធ្វើតាមស្តង់ដារសវនកម្មអាមេរិក៕