ព័ត៌មានពេលរាត្រី៖ ៣០ វិច្ឆិកា ២០២០

Your browser doesn’t support HTML5

ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលកំណត់ពេល១៥ថ្ងៃដើម្បីទប់ទល់ការឆ្លងជំងឺកូវីដ១៩ តាមសហគមន៍ជាលើកដំបូង។ ក្រោយរត់គេចពីការចាប់ផ្សឹក សកម្មជនសង្ឃស្វះស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ដំណើរការផ្ទេរអំណាចក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២០»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden នឹងទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់ជាលើកដំបូងនៅថ្ងៃច័ន្ទនេះ។ អ្នកជំនាញសុខាភិបាលអាមេរិកថា វ៉ាក់សាំងកូវីដ១៩ កំពុងត្រូវបានផលិត ប៉ុន្តែពលរដ្ឋត្រូវបន្តរក្សាការប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺនេះ។ បាតុករថៃតវ៉ានៅទីស្នាក់ការកងយោធាជាន់ខ្ពស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ។ ការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin បញ្ជាក់ថាលោក Biden ឈ្នះលោក Trump។ ប្រទេសនូវែលសេឡង់ចោទប្រកាន់ភាគីចំនួន ១៣ នៅក្នុងការផ្ទុះភ្នំភ្លើងដែលបានឆក់យកជីវិតមនុស្សអស់ ២២ នាក់៕