ព័ត៌មានពេលព្រឹក៖ ២៧ វិច្ឆិកា ២០២០

Your browser doesn’t support HTML5

ព័ត៌មានអំពីកម្ពុជាមានដូចជា កង្វះម៉ាស៊ីនច្រូតកាត់ នាំឲ្យព្រួយបារម្ភគុណភាពស្រូវរងគ្រោះដោយទឹកជំនន់ ខណៈតម្លៃធ្លាក់ចុះ។ តុលាការសម្រេចយកសំណុំរឿង«ក្បត់»លើមនុស្សជិត១៤០នាក់ ទៅជំនុំជម្រះបន្តនៅឆ្នាំក្រោយ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ស.រ.អា.មានចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុតចាប់តាំងពីខែឧសភាមក។ ជនជាតិអាមេរិករាប់លាននាក់ធ្វើដំណើរអំឡុងបុណ្យរំឭកគុណ Thanksgiving ទោះជាមានការព្រមានអំពីកូវីដ១៩។ លោក Biden ជំរុញឯកភាពជាតិ ខណៈលោក Trump បន្តធ្វើយុទ្ធនាការកែប្រែលទ្ធផលបោះឆ្នោត។ជំងឺកូវីដ១៩បានឆ្លងដល់មនុស្សជាង៦០លាននាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុនឥណ្ឌានិយាយថា ខ្លួនបានផលិតវ៉ាក់សាំងកូរីដ១៩របស់ក្រុមហ៊ុនAstraZeneca រាប់លានដូស។ លោក Trump លើកលែងទោសលោក Flynn អតីតទីប្រឹក្សាសន្តិសុខជាតិ។មនុស្សរាប់ពាន់នាក់ឈរតម្រង់ជួរដើម្បីលាលោក Maradona នៅរដ្ឋធានីអាហ្សង់ទីន ខណៈពិភពលោកកំពុងកាន់ទុក្ខមរណភាពលោក ។ ក្រុមអង្គការផ្តល់ជំនួយ រិះគន់ការសម្រេចចិត្តរបស់អ៊ីរ៉ាក់ ក្នុងការបិទជំរុំជនផ្លាស់ទីលំនៅ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩៕