ព័ត៌មានពេលរាត្រី៖ ២៥ វិច្ឆិកា ២០២០

Your browser doesn’t support HTML5

ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការខេត្តរតនគិរីទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែតThe Cambodia Daily។ លោក ហ៊ុន សែន រិះគន់មេធាវីក្រុមសិទ្ធិមនុស្សមួយចំនួនថាញុះញង់ពលរដ្ឋឲ្យតវ៉ា។ សហរដ្ឋអាមេរិកជឿជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិននឹងជួយកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា ដំណើរការឆ្ពោះទៅការកាន់អំណាចរបស់លោក Biden ចាប់ផ្ដើមជាផ្លូវការ ទោះលោក Trump នៅមិនទាន់ចុះចាញ់ក៏ដោយ។ លោក Biden ថា សហរដ្ឋអាមេរិក «ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការដឹកនាំពិភពលោក មិនមែនដកខ្លួនចេញនោះទេ»។ លោក Biden ត្រូវបានបញ្ជាក់ជាផ្លូវការថាជាអ្នកឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania។ ក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូធំបំផុតក្នុងពិភពលោកកាត់បន្ថយការផលិតដោយសារជំងឺកូវីដ១៩។ នាយករដ្ឋមន្ត្រីជប៉ុនថាទំនាក់ទំនងដែលមានស្ថិរភាពរវាងប្រទេសជប៉ុននិងចិនមានសារ:សំខាន់។ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវហៅថា«សិស្សអាក្រក់»វាយប្រហាររដ្ឋាភិបាលថៃនៅបាងកកនិងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕