ព័ត៌មានពេលព្រឹក៖ ១៣ វិច្ឆិកា ២០២០
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ អបអរសាទរលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ អ្នកតវ៉ា៥នាក់នៅខេត្តកោះកុង ត្រូវដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការពាក់ព័ន្ធជម្លោះដីធ្លី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Joe Biden តែងតាំងលោក Ron Klain ជានាយកខុទ្ទកាល័យសេតវិមាន។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទលោក បៃដិន សន្យាពង្រឹងសម្ព័ន្ធភាពជាមួយមេដឹកនាំជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលី។ មេដឹកនាំនៅអាស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគាំទ្រដោយចិន ខណៈលទ្ធផលការបោះឆ្នោតនៅអាមេរិកនៅមិនប្រាកដប្រជា។ ប្រេស៊ីលបន្តការសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ របស់ចិនក្រោយពីផ្អាកមួយថ្ងៃ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕