ព័ត៌មានពេលព្រឹក៖ ៦ វិច្ឆិកា ២០២០

Your browser doesn’t support HTML5

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បេក្ខជនខ្មែរអាមេរិកាំងនាំមុខក្នុងការបោះឆ្នោតក្រុងប្រឹក្សាក្រុង Long Beach។ កម្ពុជាប្រាប់អ.ស.ប.ថា ការចាប់ខ្លួនលោក រ៉ុង ឈុន ស្របតាមច្បាប់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកាំងចេញទៅបោះឆ្នោត នៅថ្ងៃអង្គារ។ បេក្ខជនប្រធានាធិបតីលោក Joe Biden មានសំឡេងនាំមុខកើនឡើងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ ការតវ៉ាធ្វើឡើងនៅតាមទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ស្របពេលលទ្ធផលបោះឆ្នោតប្រធានាធិបតីមិនទាន់ប្រកាស។ ការព្យាយាមរបស់គណបក្សប្រជាធិបតេយ្យដើម្បីដណ្តើមសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាអាមេរិក ទំនងត្រូវរារាំងដោយគណបក្សសាធារណរដ្ឋ។ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតពីអង្គការ OSCE រកមិន​ឃើញមានបញ្ហាជាប្រព័ន្ធក្នុងការបោះឆ្នោតអាមេរិកឆ្នាំនេះទេ។ ប្រទេសឥណ្ឌាអាចផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយ​ខ្លួន​ឯងមុនកាលកំណត់ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕