ព័ត៌មានពេលរាត្រី៖ ១ វិច្ឆិកា ២០២០
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ខ្មែរអាមេរិកាំងបង្ហាញជំហរផ្សេងគ្នាលើគោលនយោបាយរបស់លោក Donald Trump ជាមួយប្រទេសផ្តាច់ការ។ អង្គការក្រៅរដ្ឋាភិបាលបន្តធ្វើហូលពិតាន ទោះតម្រូវការទីផ្សារផលិតផលនេះតូចខ្លាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា កាលពីថ្ងៃសៅរ៍ លោក Trump ឃោសនាបោះឆ្នោតនៅរដ្ឋ Pennsylvania រីឯលោក Biden នៅរដ្ឋ Michigan។ រដ្ឋមួយចំនួនអាចសម្រេចលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ នៅសហរដ្ឋអាមេរិក។ ក្រុមអ្នកឃោសនាឱ្យលោក Trump ព្រមានថាលោក Biden នឹងធ្វើឱ្យប្រជាធិបតេយ្យអាមេរិកាំងអន្តរាយ។ បងស្រីរបស់សកម្មជនថៃបាត់ខ្លួនលោក Wanchalearm នឹងទៅប្រទេសកម្ពុជា ដើម្បីត្រៀមចូលរួមសវនាការអំពីករណីបាត់ខ្លួននេះ។ ប្រទេសវៀតណាមចង់ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមដ៏មាំទាំនៅត្រឹមឆ្នាំ ២០២៥។ គ្រោះរញ្ជួយដីបានធ្វើឲ្យមនុស្សយ៉ាងតិច ៣៩ នាក់ស្លាប់នៅតួកគី និងកោះមួយចំនួននៅក្រិក។ មនុស្សចំនួន ៤ នាក់បានស្លាប់នៅហ្វីលីពីន ដោយសារតែព្យុះទីហ្វុង Goni។ អ្នកតំណាងរាស្ត្រទីក្រុងហុងកុងមួយចំនួនត្រូវបានចាប់ខ្លួនចំពោះការបង្អាក់ដល់ដំណើរការរដ្ឋសភា។ អ្នកវាយប្រហារម្នាក់ទៅលើអាចារ្យគ្រិស្តនិកាយOrthodox សញ្ជាតិក្រិកនៅទីក្រុងលីយ៉ុង ត្រូវបានចាប់ខ្លួន៕