ព័ត៌មានពេលព្រឹក៖ ២៨ តុលា ២០២០
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា អតីតអ្នកការទូតសិង្ហបុរី៖ អាស៊ានគួរពិចារណាដកកម្ពុជានិងលាវចេញ។ តុលាការកំពូល សម្រេចឲ្យបន្តស៊ើបអង្កេតលើអតីតអ្នកកាសែតអាស៊ីសេរីក្នុងករណីចារកម្ម។ ព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិមានអាយុ ៧៥ ឆ្នាំនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំនេះ។ និយតករអាមេរិកថា ឱសថសាកល្បងមួយសម្រាប់ព្យាបាលជំងឺកូវីដ១៩ មិនមានប្រសិទ្ធភាពទេ ខណៈប្រទេសកំពុងប្រឈមករណីឆ្លងថ្មីដែលកំពុងកើនឡើង។ តុលាការកំពូលសហរដ្ឋអាមេរិករក្សាទុកសេចក្តីសម្រេចតម្រូវឲ្យសន្លឹកឆ្នោតតាមប្រៃសណីយ៍ទៅដល់មន្ត្រីរដ្ឋ Wisconsin ត្រឹមថ្ងៃបោះឆ្នោត។ មនុស្សរាប់ពាន់នាក់នៅរដ្ឋ Californiaភៀសខ្លួនចេញពីផ្ទះ ដោយសារការរាលដាលនៃភ្លើងឆេះព្រៃ។ ក្រុមបាតុករអាវលឿងក្នុងប្រទេសថៃ បង្ហាញការគាំទ្រចំពោះព្រះមហាក្សត្រ។ នាយករដ្ឋមន្រី្តម៉ាឡេស៊ី ទទួលបានការគាំទ្រពីអតីតគណបក្សកាន់អំណាច។ ករណីផ្ទុះក្នុងសាលាសាសនាអ៊ីស្លាមមួយកន្លែងនៅប្រទេសប៉ាគីសា្ថន សម្លាប់មនុស្សយ៉ាងតិច៨នាក់ និងរបួសជាច្រើននាក់៕