ព័ត៌មានពេលរាត្រី៖ ១៨ តុលា ២០២០
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្សកម្ពុជាថាសេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មានប៉ះពាល់សេរីភាពបញ្ចេញមតិនិងឯកជនភាព។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ហេតុអ្វីបានជាហ្វេសប៊ុកបានបិទ១៥៥គណនីដែលមានគោលដៅលើហ្វីលីពីនភ្លាមៗ។ ការបោះពុម្ពនិងលក់សៀវភៅនៅហុងកុង ស្ថិតក្រោមគំនាបនៃច្បាប់សន្តិសុខជាតិថ្មី។ ចិនជំនួសការដាក់សម្ពាធដោយការចរចាសន្តិភាពជាមួយឥណ្ឌូណេស៊ី ពាក់ព័ន្ធនឹងជម្លោះដែនទឹក។ មូលហេតុដែលវៀតណាមស្នើឲ្យប្រទេសអាស៊ីដទៃជួយកម្ចាត់ព័ត៌មានក្លែងក្លាយ។ មន្ត្រីជាន់ខ្ពស់អង្គការ IMF និយាយថា សេដ្ឋកិច្ចសាកលលោកមានភាពល្អប្រសើរជាងនៅក្នុងខែមិថុនា។ វត្តមាននាវានេសាទត្រីចិន ៣០០គ្រឿងនៅក្នុងសមុទ្រអាមេរិកខាងត្បូង នាំឲ្យមានកង្វល់សន្តិសុខម្ហូបអាហារ៕