ព័ត៌មានពេលព្រឹក៖ ៨ តុលា ២០២០
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកខកចិត្តចំពោះការវាយចោលអគារនៅរាម ខណៈលោកហ៊ុន សែនថាកំពង់ផែយោធាមិនមែនសម្រាប់តែប្រទេសចិននោះទេ។ ការទន្ទ្រានដីរដ្ឋដ៏ចម្រូងចម្រាសនៅមណ្ឌលគិរី ពាក់ព័ន្ធតាំងពីមេឃុំដល់សមាជិកព្រឹទ្ធសភា។ កម្មករប្រមូលសំរាមនៅភ្នំពេញសម្រេចចូលធ្វើការវិញ ក្រោយមានដំណោះស្រាយ។ ព័ត៌មានអន្តរជាតិវិញមានដូចជា នៅក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសអាមេរិកកោតសរសើរវេទិកា Quad ជាមធ្យោបាយមួយ«ទប់ទល់»នឹងឥទ្ធិពលចិន។ ពេលសភាអាមេរិកមានការខ្វែងគំនិតគ្នាខ្លាំង លោក Biden អំពាវនាវឲ្យមានការរួបរួមគ្នា។ ប្រធានាធិបតីអ៊ីរ៉ង់ព្រមានពីសង្គ្រាមរីកធំ បើការប្រយុទ្ធគ្នានៅបន្តរវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់។ ប្រទេសឥណ្ឌាសាងសង់ផ្លូវយុទ្ធសាស្រ្តក្នុងតំបន់ជម្លោះព្រំដែនជាមួយចិន។ អឺរ៉ុបបដិសេធបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតទៅប្រទេស Venezuela នៅថ្ងៃទី៦ ខែធ្នូ៕