ព័ត៌មានពេលព្រឹក៖ ៦ តុលា ២០២០
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកវិភាគ៖ ការវាយកម្ទេចអគារកងទ័ពជើងទឹកជួសជុលដោយអាមេរិក បង្កើនមន្ទិលកម្ពុជាកាន់តែរំកិលទៅរកចិន។ ក្រសួងការពារជាតិអាមេរិកសុំឲ្យកម្ពុជាពន្យល់អំពីការកម្ទេចអគារជំនួយសហរដ្ឋអាមេរិកនៅមូលដ្ឋានរាម។ តុលាការកាត់ទោសចាងហ្វាងសារព័ត៌មាន TVFB រឿងបង្ហោះសម្តីរបស់លោកហ៊ុន សែន តែព្យួរទោស។ ស្ថាប័នបោះឆ្នោតគ.ជ.ប.អំពាវនាវឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះ។ ព័ត៌មានអន្តរជាតិវិញមានដូចជា តើការប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់លោក Trump អាចធ្វើឲ្យប្រែប្រួលដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកទេ? រដ្ឋបាលលោក Trump មានសុទិដ្ឋិនិយមថា លោកប្រធានាធិបតីនឹងអាចចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទនេះ។ អ្នកនាំពាក្យសេតវិមានធ្វើតេស្តឃើញមានជំងឺកូវីដ១៩។ មន្ត្រីក្នុងរដ្ឋNew Jersey កំពុងទាក់ទងរកអ្នកចូលរួមក្នុងកម្មវិធីរៃអង្គាសប្រាក់របស់លោក Trump កាលពីសប្តាហ៍មុន។ យុទ្ធនាការរកសំឡេងឆ្នោតរបស់លោក Biden ផ្តោតទៅលើការឆ្លើយតបនឹងជំងឺកូវីដ១៩។ ពលរដ្ឋអាមេរិកាំង២នាក់ និងអង់គ្លេសម្នាក់ ទទួលពានរង្វាន់ណូបែលវេជ្ជសាស្ត្រ ឆ្នាំ២០២០។ ភ្លើងឆេះព្រៃក្នុងរដ្ឋCalifornia បំបែកកំណត់ត្រា ដោយបានបំផ្លាញព្រៃឈើជាង ១,៦លានហិកតា។ ការរំលោភបំពានផ្សេងៗនៅមុនការបោះឆ្នោតជាតិនៅមីយ៉ាន់ម៉ា៕