ព័ត៌មានពេលព្រឹក៖ ៥ តុលា ២០២០

Your browser doesn’t support HTML5

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរ​លោក​ប្រធានាធិបតី Donald Trump ឲ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​យល់​ថា លោក​ប្រធានាធិបតី Trump ទំនឹង​ជា​ធូរស្រាល​ពី​ជំងឺ​កូវីដ១៩ ឆាប់ៗ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វេជ្ជបណ្ឌិត​ព្យាបាល​លោក Trump ថា លោក​ប្រហែល​​ជាអាច​ចេញ​ពី​មន្ទីរពេទ្យ​បាន​នៅ​ថ្ងៃ​ច័ន្ទ។ លោក Trump អរគុណ​អ្នក​ដែល​មក​គាំទ្រ​លោក​នៅ​ក្រៅ​មន្ទីរពេទ្យ។ គណបក្ស​សាធារណរដ្ឋ​ចង់​ផ្អាក​ការងារ​ព្រឹទ្ធសភា តែ​មិន​ផ្អាក​សវនាការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ទេ។ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្លាំង ពេល​អាកាសធាតុ​ត្រជាក់​ចូល​មក​ដល់។ មាន​ការ​រំពឹង​ទុក​ខ្ពស់​ពី​ការ​ជជែក​ដេញដោល​បេក្ខជន​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ របាយការណ៍៖ ទីក្រុង​ចិន​ជាប់​ព្រំដែន​កូរ៉េខាងជើង​ជួយ​កូរ៉េខាងជើង​ឲ្យ​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ៕