ព័ត៌មានពេលរាត្រី

Your browser doesn’t support HTML5

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ភាពចម្រូងចម្រាសនៃការបង្កើតច្បាប់មិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានៅតែជាសំណួរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ វាគ្មិនលោក ស៊ុន សីហា ប្រធានមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ ពិភាក្សាអំពី «សកម្មភាពនៃមូលនិធិសង្គ្រោះសម្រាប់ពលករខ្មែរនៅប្រទេសថៃ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកាំងដឹងគុណចៅក្រមតុលាការកំពូលលោកស្រី Ruth Bader Ginsburg។ បាតុករថៃប្រឈមជាមួយនឹងរបបរាជានិយម ស្របពេលដែលការតវ៉ារីកកាន់តែធំឡើង។ លោក Trump មិនបញ្ជាក់ពីការសុខចិត្តផ្ទេរអំណាចទៅលោក Biden ប្រសិនបើចាញ់ឆ្នោត។ ក្រុមហ៊ុនទី ៤ របស់អាមេរិកចាប់សាកល្បងវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនដំណាក់កាលចុងក្រោយ។ កូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបាញ់សម្លាប់ពលរដ្ឋខ្លួននៅក្នុងសមុទ្រ។ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនស្នើឲ្យមានទំនាក់ទំនងប្រសើរជាងមុនជាមួយកូរ៉េខាងត្បូង និងព័ត៌មានអន្តរជាតិផ្សេងទៀត៕