ព័ត៌មានពេលរាត្រី

Your browser doesn’t support HTML5

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា តំណាងរាស្ត្រអាមេរិកថ្កោលទោសការចាប់ខ្លួនក្រុមសកម្មជនយុវជននិងអ្នករិះគន់នៅកម្ពុជា។ យុទ្ធសាស្ត្រអាមេរិកទប់ស្កាត់ចិនរាលដាលប៉ះកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី ការព្យាបាលជំងឺកូវីដ១៩ ដោយប្លាស្មាពីអ្នកជាពីឈឺ។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា វីដេអូបង្ហាញពីអតីតទាហានមីយ៉ាន់ម៉ាពីរនាក់ សារភាពពីអំពើឃោរឃៅទៅលើជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ លោក Biden បង្ហាញផែនការរបស់លោកក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩។ សហរដ្ឋអាមេរិកចោទជនសង្ស័យចិន ៥ នាក់ និងពាណិជ្ជករម៉ាឡេស៊ី ២ នាក់ថា បានលួចចូលប្រព័ន្ធកុំព្យូទ័រលើពិភពលោក។ សហរដ្ឋអាមេរិកជំទាស់នឹងការសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកទាក់ទិននឹងការយកពន្ធគយរបស់ខ្លួនលើទំនិញចិន។ មន្ត្រីអាមេរិកថា មិនមានសញ្ញានៃការវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរិកទេ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕