ព័ត៌មានពេលព្រឹក
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ឧបការីអាមេរិកអំពាវនាវឲ្យដោះលែងជាបន្ទាន់សកម្មជនដែលត្រូវចាប់ខ្លួននៅកម្ពុជា។ ទីភ្នាក់ងារអង្គការសហប្រជាជាតិថ្កោលទោសការគាបសង្កត់កាន់តែខ្លាំងឡើងលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
ព័ត៌មានអន្តរជាតិវិញមានដូចជា អភិបាលរដ្ឋOregon ថារដ្ឋនេះកំពុងទទួលរងគ្រោះខ្លាំងដោយភ្លើងឆេះព្រៃមិនធ្លាប់មានពីមុនមក។ ប្រធានាធិបតីអាមេរិកលោក Trump នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការបង្កើតទំនាក់ទំនងផ្លូវការរវាងប្រទេសអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន។ ឥណ្ឌាថា ចិនរំលោភលើកិច្ចព្រមព្រៀង ដោយធ្វើសកម្មភាពកងទ័ពនៅតាមព្រំដែន។ របាយការណ៍ថ្មីបង្ហាញថា ជំងឺកូវីដ១៩ ប៉ះពាល់ខ្លាំងដល់កិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រនៅជុំវិញពិភពលោក។ អាជ្ញាធរចិនបិទទីក្រុងជាប់ព្រំដែនមីយ៉ាន់ម៉ា បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ១៩ ពីមីយ៉ាន់ម៉ា។ សិស្សរាប់លាននាក់ក្នុងប្រទេសប៉ាគីស្ថាន បានត្រឡប់ទៅសាលារៀនវិញ ខណៈការឆ្លងជំងឺកូវីដ១៩ ថយចុះ។ នាយករដ្ឋមន្ត្រីថ្មីជប៉ុនថ្លែងថា លោកជាកូនរបស់កសិករម្នាក់ ដែលបានទទួលជោគជ័យដោយការប្រឹងប្រែងខ្លួនឯង៕