ព័ត៌មានពេលព្រឹក

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​បង្ក្រាប​អ្នកតវ៉ា​បន្ថែម​ទៀត​វាស់វែង​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​ប្រែប្រួល​អាកាសធាតុ​ក្លាយ​ជា​ប្រធានបទ​មួយ​នៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។ ​ក្រុមហ៊ុន TikTok​ នៅ​អាមេរិក​ ត្រូវ​គេ​រាយការណ៍​ថា​អាច​​មាន​ម្ចាស់​ថ្មី​គឺ​​ក្រុមហ៊ុន Oracle។ ប្រធានាធិបតី​បេឡារុស​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ ខណៈ​មាន​បាតុកម្ម​បន្ត​ប្រឆាំង​រដ្ឋាភិបាល​លោក។ សម្ព័ន្ធមិត្ត​លោកNavalny ឈ្នះ​​អាសនៈ​មូលដ្ឋាន​​​ខ្លះ​ ខណៈ​​បក្ស​កាន់​អំណាច​រុស្ស៊ី​​​ប្រកាស​ជ័យ​ជម្នះ។ ក្តី​សង្ឃឹម​​ចំពោះ​វ៉ាក់សាំង​កូវីដ​១៩​​​ ជំរុញ​កំណើន​​ទី​ផ្សារ​ភាគ​ហ៊ុន​ពិភពលោក​​នៅ​ដើម​សប្តាហ៍។ អនុប្រធាន​ប៉ូលិស​​ស្រុក​​​ស្បែក​ស​ម្នាក់​​នៅ​អាមេរិក​ត្រូវ​បណ្តេញ​​ពី​ការងារ​ ក្រោយ​បាន​វាយ​បុរស​ស្បែក​ខ្មៅ៕