ព័ត៌មានពេលព្រឹក
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ទិន្នន័យចិនបង្ហាញថា ទូកវៀតណាមជាច្រើនចូលនេសាទក្នុងដែនសមុទ្រកម្ពុជា។
ព័ត៌មានអន្តរជាតិវិញមានដូចជា ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ប្តឹងស្រុកទី៣ក្នុងរដ្ឋ Iowa ចំពោះរឿងសន្លឹកឆ្នោតតាមប្រៃសណីយ៍។ ប៉ូលិសប្រកាសថាការតវ៉ាក្នុងក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិកគឺជាកុបកម្ម។ រដ្ឋ California កំពុងប្រយុទ្ធនឹងកង្វះអគ្គិសនីប្រើប្រាស់ និងគ្រោះភ្លើងឆេះព្រៃដោយសាររលកកម្តៅកើនខ្លាំង។ រដ្ឋាភិបាលប្រទេសអូស្ត្រាលី ចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២៥លានដុសពីក្រុមហ៊ុនផលិតឱសថដ៏ធំរបស់ប្រទេសអង់គ្លេស។ ទឹកជំនន់នៅប្រទេសចិនបង្ខំឲ្យមនុស្សរាប់សែននាក់ត្រូវជម្លៀសចេញពីគេហដ្ឋាន។ ប្រទេសអង់គ្លេសប្រកាសអំពីគម្រោងធ្វើតេស្តរកអ្នកជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ៕