ព័ត៌មានពេលព្រឹក

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​សិទ្ធិ​មនុស្ស​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​បង្ក្រាប​លើ​​ក្រុម​អ្នក​តវ៉ា​ដោយសន្តិវិធី។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដែល​ប្រព្រឹត្ត​ទៅ​ភាគច្រើន​តាម​អនឡាញ។ អ្នកស្រី Pelosi កោះ​ហៅ​រដ្ឋសភា ហើយ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ទាមទារ​ចម្លើយ​ពី​អគ្គ​នាយក​ប្រៃសណីយ៍​អាមេរិក។ អាមេរិក​រឹតបន្ដឹង​ការ​ដាក់​កំហិត​លើ​ក្រុមហ៊ុន Huawei កុំ​ឲ្យ​​ទទួល​បាន​បច្ចេកវិទ្យា និង​បន្ទះ​ chip។ បញ្ហា​នយោបាយ​បង្ក​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ថវិកា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ដល់​ស្ថាប័ន​សុខភាព​មូលដ្ឋាន​របស់​អាមេរិក។ នាយករដ្ឋមន្ត្រី​ Netanyahu ថា អ៊ីស្រាអែល​ ​កំពុង​ត្រៀម​​បើក​ជើង​យន្ត​​ហោះ​ឆ្ពោះ​​​ទៅ​កាន់​អេមីរ៉េត​អារ៉ាប់​រួម​​ដោយ​ហោះ​កាត់​​អារ៉ាប់ប៊ីសាអូឌីត។ លោក​ប្រធានាធិបតី ​ត្រំា ​​​ពិចារណា​អំពី​​គម្រោង​​ខួង​យក​ប្រេង​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ​​នៅ​រដ្ឋ​​ Alaska។ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ថៃ​កាន់​តែ​ខ្លាំងក្លា ដោយសារ​យុវជន​ទាមទារ​ការ​ផ្លាស់ប្តូរ៕