ព័ត៌មានពេលរាត្រី

Your browser doesn’t support HTML5

ព័ត៌មានសំខាន់ៗអំពីកម្ពុជារួមមាន សេចក្តីព្រាងច្បាប់ហាមប្រាមការស្លៀកពាក់មិនសមរម្យត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងសិទ្ធិសេរីភាពរបស់ស្ត្រី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វៀតណាមកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩សារជាថ្មី ក្រោយពីជិតលុបបំបាត់បានទាំងស្រុង។ លោកប្រធានាធិបតី ត្រាំ ឈរឈ្មោះបោះឆ្នោតនៅអាណត្តិទី ២ ក្រោយរួចផុតពីការចោទប្រកាន់ដកហូតតំណែង។ លោកអតីតអនុប្រធានាធិបតី Joe Biden ប៉ុនប៉ងជាលើកទីបី ដើម្បីឱ្យបានកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តីអេត្យូពី៖ ទំនប់វារីអគ្គិសនីធំជាងគេលើទន្លេនីលបំពេញគោលដៅចំណុះនៅដំណាក់កាលដំបូង និងបទវិចារណកថា៕