ព័ត៌មានពេលព្រឹក
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលព្រមានប្រើវិធានការច្បាប់ប្រឆាំងការតវ៉ា ដែលដាក់សម្ពាធលើតុលាការ ក្នុងករណីលោក រ៉ុង ឈុន។
ព័ត៌មានអន្តរជាតិវិញមានដូចជា សមាជិកសភាទាំងពីរគណបក្សស្នើឲ្យ USAGM បញ្ចេញប្រាក់ ២០ លានដុល្លារសម្រាប់បង្កើនការទទួលបានសេវាកម្មអ៊ីនធឺណិត។ ព្យុះសង្ឃរា Isaias បង្កឲ្យមានការបំផ្លិចបំផ្លាញនៅសហរដ្ឋអាមេរិក។ គ្រោះទឹកជំនន់ និងការបាក់ដីនៅកូរ៉េខាងត្បូងបណ្ដាលឲ្យមនុស្ស ១៤ ស្លាប់។ ប្រទេសប៉ូឡូញមានកំណើនករណីឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតដែលមិនធ្លាប់មាន។ អាជ្ញាធរឥណ្ឌាបានដាក់កំហិតម៉ោងចរាចរណ៍នៅក្នុងតំបន់ Kashmir ដែលត្រួតត្រាដោយឥណ្ឌា មួយថ្ងៃមុនខួបមួយឆ្នាំនៃការដាក់តំបន់នេះឲ្យមានស្វ័យភាពដោយអន្លើ។ ថៃត្រៀមធ្វើតេស្តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយខ្លួនឯង លើពលរដ្ឋខ្លួន៕