ព័ត៌មានពេលរាត្រី
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមអង្គការសង្គមស៊ីវិលទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ខណៈពលរដ្ឋបន្តតវ៉ា។ អាជ្ញាធរព្រមានចាត់វិធានការប្រឆាំងនឹងការប្រមូលផ្តុំនៅមុខតុលាការ ដោយមិនជូនដំណឹង។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការពង្រឹងសិទ្ធិអំណាចដល់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ»។
ព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកជំនាញជំងឺកូវីដ១៩ នៅសេតវិមានថា ការរាលដាលនៃវីរុសបានទៅដល់តំបន់ទីជនបទនិងទីប្រជុំជន។ សេតវិមាន និងគណបក្សប្រជាធិបតេយ្យនៅតែខ្វែងគំនិតគ្នាអំពីកញ្ចប់ថវិកាជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩។ ប្រទេសអូស្រ្តាលី បញ្ជាឲ្យបិទពាណិជ្ជកម្មក្រុង Melbourne រយៈពេល៦សប្តាហ៍ ខណៈមានការផ្ទុះឡើងនូវជំងឺកូវីដ១៩។ សកម្មជនអាមេរិកម្នាក់ដែលរងការចោទប្រកាន់ពីបទរំលោភច្បាប់សន្តិសុខជាតិក្រុងហុងកុងអះអាងថា លោក នឹងមិនដកថយទេ។ លោក Trump ប្រកាសដាក់ភាពអាសន្នលើរដ្ឋ North Carolina នៅពេលខ្យល់ព្យុះ Isaias ជិតមកដល់។ ការវាយប្រហារដ៏ប្រល័យនៅពន្ធនាគារដោយក្រុមរដ្ឋឥស្លាម បានសម្លាប់មនុស្ស២១នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថាន៕