ក្រុមបុគ្គលិកពេទ្យ៖ ជំងឺរាតត្បាតកូវីដ១៩មិនងាយនឹងបញ្ចប់បានទាំងស្រុងនោះទេ
Your browser doesn’t support HTML5
ក្រុមបុគ្គលិកពេទ្យប្រចាំមន្ទីរសង្គ្រោះបន្ទាន់ Maryand ឲ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ «មិនងាយនឹងបញ្ចប់បានទាំងស្រុងនោះទេ»។ ចាប់តាំងពីរដ្ឋាភិបាលតាមរដ្ឋជាច្រើនបានបើកសកម្មភាពក្នុងរដ្ឋឡើងវិញ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ក្នុងរដ្ឋជាង៣០បានកើនឡើង។ ករណីឆ្លងនៅសហរដ្ឋអាមេរិកបន្ដកើនឡើងស្របពេលដែលករណីឆ្លងសរុបទូទាំងពិភពលោកមានចំនួនលើស ១០ លាននាក់ ហើយមនុស្សជាង ៥សែននាក់ បានស្លាប់ដោយសារតែជំងឺរាតត្បាតមួយនេះ។ អ្នកស្រី Mariama Diallo រាយការណ៍លម្អិតអំពីរឿងនេះ ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕