ព័ត៌មានពេលរាត្រី

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ខេត្ត​សៀមរាប​ចោទ​ប្រកាន់​ព្រះអង្គ​លួន សុវ៉ាត​ពី​បទ​«រំលោភ​សេព​សន្ថវៈ» ​​ខណៈ​ព្រះ​អង្គ​ថា​ នេះ​ជា​«រឿង​ឆ្កួត»។ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹតត្បិត។ ពិធី​រំឭក​ខួប​៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី​ បន្ត​ញាំញី​ដោយ​ការ​រារាំង​ និង​រឹត​បន្តឹង​យ៉ាង​ខ្លាំង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អង្គការ WHO ថា សហរដ្ឋអាមេរិក​ថា ការ​ទាមទារ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជា«ការ​ខុស​ច្បាប់​ទាំង​ស្រុង»។ ស្ថានការណ៍​វិបត្តិ​ជំងឺ​កូវីដ១៩ នឹង​មិន​ត្រឡប់​ដូច​ធម្មតា​​មួយ​រយៈពេល។ ទីក្រុង​ញូវយ៉ក​រាយការណ៍​ថា មិន​មាន​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​ក្នុង​រយៈពេល​ ២៤​ ម៉ោង។ សាកលវិទ្យាល័យ​ជាង ២០០ នៅ​សហរដ្ឋ​អាមេរិក​ជំទាស់​នឹង​សេចក្ដី​ណែនាំ​រឿង​ទិដ្ឋាការ​និស្សិត​អន្តរជាតិ។ សហរដ្ឋ​អាមេរិក ចិន និង​អេមីរ៉េត​អារ៉ាប់​រួម នឹង​បញ្ជូន​យាន​អវកាស​ទៅ​ភព​ព្រះ​អង្គារ​នៅ​សប្ដាហ៍​នេះ។ ចិន​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​ខាង​ប្រជាធិបតេយ្យ​នៅ​ហុងកុង​អាច​រំលោភ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី។ ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល ធ្វើ​តេស្ត​ជំងឺ​កូវីដ​១៩ មួយ​លើក​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ ​និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕