Hello VOA៖ បក្សសង្គ្រោះជាតិថា ជំនួយដល់ជនក្រីក្រតិចតួច និងយឺតពេល
Your browser doesn’t support HTML5
ពលរដ្ឋក្រីក្រកម្ពុជាជាង៥៦ ម៉ឺនគ្រួសារ នឹងទទួលបានថវិកាឧបត្ថម្ភពីរដ្ឋាភិបាលក្នុងគ្រាមានវិបត្តិសុខភាពបង្កឡើងដោយវីរុសកូរ៉ូណា។ ថវិកានេះ នឹងមានរហូតដល់៣០ដុល្លារក្នុងមួយគ្រួសារក្នុង១ ខែ។ ប៉ុន្តែគណបក្សប្រឆាំងយល់ថា ថវិកានេះ មានចំនួនតិចតួច និងយឺតយ៉ាវ ព្រោះពលរដ្ឋជាច្រើន បានរងគ្រោះជាច្រើនខែដោយគ្មានជំនួយ។ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ក្រុមគ្រួសារក្រីក្រ និងពលករចំណាកស្រុក ដែលបានវិលមកពីប្រទេសថៃ បានជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបាត់បង់ការងារធ្វើ៕ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ មិថុនា ២០២០)