ព័ត៌មានពេលរាត្រី

Your browser doesn’t support HTML5

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានជាប់ឃុំខ្លួន កំពុងស្វែងរកអន្តរាគមន៍ពីសហរដ្ឋអាមេរិក ខណៈពួកគេហៅការឃុំខ្លួននិងបទចោទប្រកាន់ថា «ជារឿងនយោបាយ»។ របាយការណ៍មួយរបស់អឺរ៉ុបរកឃើញថា ព្រៃឡង់នៅកម្ពុជាកំពុងបន្តបាត់បង់គួរឲ្យព្រួយបារម្ភ ខណៈការកាប់ព្រៃឈើកើនឡើងជាង៧០ភាគរយនៅឆ្នាំ២០១៩។ ការរៀនតាមអនឡាញបង្កជាក្តីព្រួយបារម្ភថា សិស្សដែលមិនមានលទ្ធភាព ត្រូវបាត់បង់ឱកាសរៀន។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ក្នុងគ្រារោគរាតត្បាតកូវីដ១៩ ពលករចំណាកស្រុកនៅប្រទេសថៃប្រឈមការលំបាកដើម្បីតម្រូវតាមលក្ខខណ្ឌដើម្បីទទួលបានជំនួយពីរដ្ឋាភិបាលថៃ។ វិភាគ៖ ហេតុអ្វីបានជាវៀតណាមដែលជាប្រទេសមានប្រជាជនច្រើន គ្មានករណីស្លាប់ដោយសារជំងឺកូវីដ១៩? លោក John Bolton អតីតទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតី Trump បានចាត់ទុកលោក Trump ជាមេដឹកនាំមិនប្រាកដប្រជា និងជាមេដឹកនាំដ៏គ្រោះថ្នាក់ នៅក្នុងបទសម្ភាសន៍ជាមួយ VOA។ បារំាងនិងអាល្លឺម៉ង់ បានសម្តែងការគាំទ្រខាងនយោបាយនិងហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក។ លោក Trump ជំរុញឲ្យបញ្ចប់ច្បាប់ធានារ៉ាប់រងសុខភាពដែលមានតម្លៃទាប។ ករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកើនឡើងខ្លាំង និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕