ព័ត៌មានពេលរាត្រី
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលសម្រេចបញ្ចេញថវិកាជួយដល់អ្នកក្រីក្រជាងកន្លះលានគ្រួសារ ដែលមានទាំងអ្នករងគ្រោះដោយសារជំងឺកូវីដ១៩។ ក្រុមមេដឹកនាំសហជីពជំទាស់យ៉ាងខ្លាំងក្លានឹងសំណើរបស់ថៅកែរោងចក្រ ដែលសុំឲ្យផ្អាកចរចាប្រាក់ឈ្នួលកម្មករ។
ព័ត៌មានអន្តរជាតិវិញមានដូចជា សមាជិកសភាសហរដ្ឋអាមេរិកដ៏សំខាន់ម្នាក់បានអំពាវនាវឲ្យលោក Michael Pack នាយកប្រតិបត្តិថ្មីនៃទីភ្នាក់ងារ USAGM ផ្តល់សក្ខីកម្មនៅខែក្រោយអំពី ហេតុអ្វីដែលលោកបណ្តេញបណ្ដាមន្រ្តីជំនាញជាន់ខ្ពស់ជាច្រើននាក់របស់ USAGM ចេញពីតំណែង។ អង្គការសុខភាពពិភពលោកថា ការរាតត្បាតនៃជំងឺកូវីដ១៩ កំពុងកើនឡើង។ សមាជិកគណបក្សប្រជាធិបតេយ្យសំខាន់ៗនៅសហរដ្ឋអាមេរិក ប្រឈមនឹងការបាត់បង់អាសនៈក្នុងការបោះឆ្នោតសភា។ លោក Biden ហៅបទបញ្ជាថ្មីរបស់លោក Trump អំពីបញ្ហាអន្តោប្រវេសន៍ ថាជាការបង្វែរចំណាប់អារម្មណ៍។ ក្រុមអ្នកជំនាញថា ការបញ្ឈប់ទិដ្ឋាការ H1B នឹងធ្វើឲ្យនិស្សិតបរទេសរអែងមកសិក្សានៅសហរដ្ឋអាមេរិក។ លោក Trump សរសើរជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក ក្រោយពីធ្វើទស្សនកិច្ចទៅទីនោះ។ លោក Kim Jong Un ផ្អាក «សកម្មភាពយោធា» ប្រឆាំងកូរ៉េខាងត្បូង និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕