ស្របពេលដែលការតវ៉ាដោយសន្តិវិធីទ្រង់ទ្រាយធំបានបន្តធ្វើនៅតាមទីក្រុងធំៗទូទាំងសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការពារប្រទេសលោក Mark Esper បាននិយាយកាលពីថ្ងៃពុធថា លោកមិនគាំទ្រការប្រើកម្លាំងទាហានដែលកំពុងបំពេញតួនាទីដើម្បីបញ្ចប់ភាពចលាចលនោះទេ។ ការលើកឡើងរបស់របស់លោក Esper នេះ ធ្វើឲ្យលោកមានការខ្វែងគំនិតគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump ដោយកន្លងមក លោក Trump បានគំរាមបញ្ជូនទាហានទៅបង្ក្រាបលើការតវ៉ាទ្រង់ទ្រាយធំដែលបានបន្តអស់រយៈពេលជាងមួយសប្ដាហ៍កន្លងមកនេះ។ ការតវ៉ានេះបានផ្ទុះឡើង នៅក្រោយការស្លាប់របស់លោក George Floyd ដែលបានស្លាប់ បន្ទាប់ពីប៉ូលិសម្នាក់ប្រើជង្គង់សង្កត់កលោក។ អ្នកឆ្លើយឆ្លងព័ត៌មានឲ្យ VOA ប្រចាំសេតវិមាន អ្នកស្រី Patsy Widakuswara រាយការណ៍អំពីរឿងនេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕
រដ្ឋមន្ត្រីការពារជាតិអាមេរិកប្រឆាំងនឹងលោក Trump រឿងប្រើទាហានដើម្បីបញ្ចប់ការតវ៉ា
Your browser doesn’t support HTML5