ព័ត៌មានពេលរាត្រី
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ អ្នកតស៊ូមតិថា កម្មករនិងនិយោជិតរងគ្រោះដោយកូវីដ១៩សមទទួលបានដំណោះស្រាយបន្ថែម ខណៈក្រសួងការងារលើកពេលបើកប្រាក់អតីតភាពការងារទៅឆ្នាំក្រោយ។ ក្រុមគ្រួសារហៅការចាប់ខ្លួនលោក ស៊ុន ធន់ មន្រ្តីបក្សប្រឆាំងថា«អយុត្តិធម៌»និងដើម្បីគំរាមកំហែងបំបិទសេរីភាព។
ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចតទៅ៖ អតីតអនុប្រធានាធិបតីអាមេរិកលោក Joe Biden ប្រឆាំងការប្រើយោធារបស់ប្រធានាធិបតី ត្រាំ ដើម្បីបង្ក្រាបបាតុកម្ម ខណៈលោក Obama ជំរុញអ្នកតវ៉ាឲ្យប្រើសន្ទុះចិត្តចូលរួមក្នុងនយោបាយមូលដ្ឋានអាជ្ញាធរអាមេរិក។ សហរដ្ឋអាមេរិកថា ខ្លួនពិចារណាស្វាគមន៍ទទួលពលរដ្ឋហុងកុង ខណៈមេដឹកនាំក្រុងហុងកុងចោទប្រកាន់សហរដ្ឋអាមេរិកពីការប្រើស្តង់ដារពីរទាក់ទិននឹងការតវ៉ាប្រឆាំង។ អាជ្ញាធរអាមេរិកបារម្ភថា ការប្រមូលផ្ដុំគ្នាតវ៉ាអាចឲ្យការឆ្លងជំងឺកូវីដ១៩ រាលដាលបន្ថែមទៀត។ អង្គការសុខភាពពិភពលោកប្រកាសតំបន់អាមេរិកឡាទីនជាកន្លែងផ្ទុះជំងឺកូវីដថ្មី។ ការតវ៉ាប្រឆាំងការរើសអើងពូជសាសន៍នៅប្រេស៊ីលក្លាយជាហិង្សា និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕