Hello VOA៖ ទស្សនៈគណបក្សប្រឆាំងចំពោះការដាក់ប្រទេសក្នុងភាពអាសន្ន និងការរួបរួមជាតិខណៈមានការរាតត្បាតវីរុសកូរ៉ូណា
Your browser doesn’t support HTML5
មេដឹកនាំក្រុមជំទាស់ម្នាក់គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងអំពីអាទិភាពផ្ទុយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានគម្រោងការធ្វើសេចក្តីព្រាងច្បាប់ដាក់ប្រទេសកម្ពុជា ឲ្យស្ថិតក្នុងភាពអាសន្ន ក្នុងពេលវីរុសកូរ៉ូណារាតត្បាតខ្លាំង។ លោក រង្ស៊ី ថា លោកបានត្រៀមខ្លួនចំពោះការរួបរួមជាតិ ក្នុងពេលប្រទេសមានគ្រាអាសន្ន ហើយត្រូវការធនធានមនុស្សដើម្បីជួយដោះស្រាយគ្នា។ លោក សុខ ខេមរា នៃV OA បានអញ្ជើញលោក សម រង្ស៊ី ជាវាគ្មិននៃកម្មវិធី Hello VOA តាមទូរសព្ទពីប្រទេសបារាំង ដើម្បីបញ្ជាក់ពីជំហរចុងក្រោយរបស់លោកអំពីស្ថានការណ៍កម្ពុជាចុងក្រោយ៕