អាកាសយានដ្ឋានស្ងាត់ជ្រងំពេលមានក្តីបារម្ភអំពីវីរុសកូរ៉ូណា
Your browser doesn’t support HTML5
ការរាលដាលវីរុសកូរ៉ូណាកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មអាកាសចរណ៍ ខណៈដែលរដ្ឋាភិបាលដាក់កំហិតការធ្វើដំណើរ ហើយអ្នកដំណើរមិនហ៊ានធ្វើដំណើរតាមយន្តហោះព្រោះខ្លាចឆ្លងវីរុសនេះ។ អ្នកវិភាគជាច្រើននិយាយថា ផលប៉ះពាល់លើក្រុមហ៊ុនអាកាសចរណ៍អាចនឹងអាក្រក់ដូចព្រឹត្តិការណ៍ភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ដែរ។ លោក Bill Gallo នៃវីអូអេរាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕