Hello VOA សំឡេងជំនាន់ថ្មី៖ ការអប់រំពលរដ្ឋឲ្យយល់ដឹងពីព័ត៌មានមិនពិតមានប្រសិទ្ធភាពជាងការដាក់ទោស
Your browser doesn’t support HTML5
ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យា និងអ៊ីនធឺណិតមានការរីកចម្រើនខ្លាំង កម្ពុជាក៏កំពុងប្រឈមនឹងការចែកចាយព័ត៌មានក្លែងក្លាយយ៉ាងច្រើនផងដែរ ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាកំពុងមានជំងឺកូវីដ-១៩។ លោក ស ម៉ូរី ប្រធានកម្មវិធីនៃបណ្តាញយុវជនកម្ពុជា (CYN) និងជាសហស្ថាបនិកវេទិកាអ៊ីនធឺណេតបើកទូលាយ (Open Cyber Talk) លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការបង្កើនការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីព័ត៌មានក្លែងក្លាយ អាចទប់ស្កាត់ និងកាត់បន្ថយការចែកចាយមានប្រសិទ្ធភាពជាងការប្រើច្បាប់មកដាក់ទោស។ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ១៦ មីនា ២០២០)