វីរុសកូរ៉ូណាបង្កក្តីបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចនៅអាមេរិក

Your browser doesn’t support HTML5

មានការភ័យខ្លាចកើនឡើងបណ្តាលមកពីវីរុសកូរ៉ូណាថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងរួមតូចនិងធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចគឺធ្លាក់ចុះសេដ្ឋកិច្ចមួយរយៈ។ លោក Brian Padden នៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា សេតវិមានកំពុងពិចារណាលើវិធានការរយៈពេលខ្លីដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្មនិងកម្មករដែលរងផលប៉ះពាល់ ប៉ុន្តែអ្នកសេដ្ឋកិច្ចព្រមានថា បើវីរុសនេះការរីករាលដាលកាន់តែច្រើនផលប៉ះពាល់ដល់សេដ្ឋកិច្ចក៏កាន់តែច្រើនដែរហើយការស្តារឡើងវិញក៏ត្រូវចំណាយពេលយូរដែរ។ លោកពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល។