ការឆ្លើយតបរបស់លោក Trump ចំពោះរឿងមេរោគ COVID-19 ធ្វើឲ្យនយោបាយអាមេរិកបែកបាក់
Your browser doesn’t support HTML5
កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្យាយាមធានាចំពោះពលរដ្ឋអាមេរិកាំងដែលមានការខ្វាយខ្វល់ នៅពេលដែលករណីនៃការឆ្លងមេរោគកូរ៉ូណាថ្មីបានកើនឡើងជាង ១.០០០ ករណីនៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែ រដ្ឋបាលរបស់លោក Trump មានការខ្វែងគំនិតគ្នាជាមួយនឹងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ដែលនិយាយថា គម្រោងរបស់លោក Trump នៅក្នុងការធ្វើយ៉ាងណាកុំឲ្យសេដ្ឋកិច្ចធ្លាក់ចុះដោយសារវិបត្តិមេរោគនេះនឹងមិនជួយដល់អ្នកធ្វើការដែលរងការប៉ះពាល់ខ្លាំងដោយសារមេរោគនេះនោះទេ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសភា រាយការណ៍អំពីរឿងនេះពីវិមានសភា។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល។