ក្រុមសាសនាកូរ៉េខាងត្បូងថា ក្រុមខ្លួនសំណាងអាក្រក់ប្រឈមមេរោគកូរ៉ូណា
Your browser doesn’t support HTML5
ពីរសប្តាហ៍កន្លងមកនេះ មានការឆ្លងមេរោគកូរ៉ូណាជាង ៥០០០ ករណីនៅប្រទេសកូរ៉េខាងត្បូង។ ជាងពាក់កណ្តាលនៃការឆ្លងទាំងនោះទាក់ទងនឹងក្រុមសាសនាមួយ គឺក្រុមមួយក្នុងចំណោមជនគ្រីស្ទសាសនាជាច្រើន នៅក្នុងប្រទេសនេះ។ សមាជិកក្រុមសាសនានេះ និយាយថា ក្រុមរបស់ពួកគេសំណាងអាក្រក់។ ប៉ុន្តែ ប្រជាជនកូរ៉េខាងត្បូងជាច្រើនមិនយល់ស្របទេ ដោយនិយាយថា ក្រុមសាសនានេះលាក់បាំង ហើយមិនបានសហការពេញលេញជាមួយអាជ្ញាធរ។ លោក Bill Gallo នៃវីអូអេរាយការណ៍ពិស្តារពីទីក្រុងសេអ៊ូល។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល។