តំបន់បច្ចេកវិទ្យា Silicon Valley អាមេរិកត្រៀមប្រឆាំងការគំរាមពី Deepfake សម្រាប់ការបោះឆ្នោតខាងមុខ
Your browser doesn’t support HTML5
ភាពយន្តដែលប្រើបច្ចេកវិទ្យាទំនើបនិងអាចបង្ហាញតួអង្គ Princess Leia ក្នុងភាពយន្ត Star Warsដែលគេដឹងថាបានស្លាប់ទៅហើយ ឲ្យទៅជារស់ឡើងវិញ ឬបង្ហាញរូបវីដេអូតារាភាពយន្តវ័យចំណាស់លោក Robert De Niro ឲ្យទៅជារូបភាពលោកកាលនៅក្មេងវិញនោះ អាចធ្វើឲ្យអ្នកទៅមើលកុនមានរីករាយ។ ប៉ុន្តែក្តីបារម្ភថា បច្ចេកវិទ្យាដូចគ្នានេះអាចត្រូវបានគេប្រើដើម្បីជាមធ្យោបាយញុះញង់ឲ្យមានចលាចលនៅក្នុងអំឡុងការបោះឆ្នោតណាមួយ បាននាំឲ្យមានការដាក់បម្រាមមិនឲ្យចែកចាយអ្វីដែលហៅថា «វីដេអូក្លែងក្លាយដែលមើលទៅដូចពិត» ឬ deepfake នៅលើបណ្តាញសង្គម និងដែលបានជំរុញឲ្យការប្រញាប់ប្រញាល់ដើម្បីបង្កើតឧបករណ៍ ដែលអាចរកឃើញវីដេអូក្លែងក្លាយទាំងនេះបានឆាប់។ លោក Matt Dibble ជូនសេចក្តីរាយការណ៍ពីទីក្រុងសាន់ហ្វ្រាន់ស៊ិស្កូ។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល។