សេដ្ឋកិច្ចអឺរ៉ុបនិងអាហ្វ្រិកទំនងរងផលប៉ះពាល់ ដោយសារការរាលដាលនៃមេរោគកូរ៉ូណា

Your browser doesn’t support HTML5

តំបន់​ខ្លះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​កំពុង​​ត្រូវ​អាជ្ញាធរ​បិទ​មិន​ឲ្យ​មាន​សកម្មភាព ក្រោយ​ពី​មាន​ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ ហៅ​ថា Covid-19 ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​យ៉ាង​ហោច​ណាស់​៣៤​នាក់​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ។ ការ​ផ្ទុះ​រាល​ដាល​ភ្លាមៗ​នៃ​មេរោគ​នេះ​ ​នៅ​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អ៊ីតាលី បាន​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​ វីរុស​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​មួយ​នេះ នឹង​អាច​ប្រែក្លាយ​ទៅ​ជា​ជំងឺ​រាលដាល​ជា​សាកល។ ចំនួន​ឆ្លង​នៃ​មេរោគ​នេះ​នៅ​ទូទាំង​ពិភពលោក​បាន​កើន​រហូត​ដល់​ប្រមាណ​​ជិត​​៩០.០០០​ករណី​ហើយ។ ខណៈ​នេះ ដែរ ​របាយការណ៍​ថ្មី​មួយ​បាន​ព្រមាន​​​ថា សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​និង​ទ្វីប​អាហ្វ្រិក​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង បើ​ទោះ​បី​មិន​ទាន់​មាន​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​តំបន់​ទាំង​នោះ​ក្តី។ លោក Henry Ridgwell រាយការណ៍​ពី​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ហើយ​លោក​ សឹង សុផាត​ ជូន​សេចក្តី​ប្រែសម្រួល។