Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ពង្រីកដែនកំណត់ ជំរុញខ្លួនឯងឲ្យកាន់តែជោគជ័យ
Your browser doesn’t support HTML5
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ បានថ្លែងថា មិនថាយើងធ្វើការកាន់តំណែងអ្វីនោះទេ យើងត្រូវតែជឿជាក់លើខ្លួនឯង ត្រូវបង្ហាញថាយើងមានសមត្ថភាពអាចធ្វើការងារបាន ហើយប្រសិនបើយើងធ្វើខុស ត្រូវបានហានទទួលកំហុស និងត្រូវកែលម្អ។ ក្នុងនាមជាស្រ្តី យើងត្រូវលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក និងធ្វើយ៉ាងណាដើម្បីឲ្យមានស្រ្តីកាន់តែច្រើនចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យា៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែ មីនា ឆ្នាំ២០២០)