ការរីករាលដាលនៃមេរោគកូរ៉ូណាអាចនឹងធ្វើឲ្យសេដ្ឋកិច្ចសាកលលោកធ្លាក់ចុះ
Your browser doesn’t support HTML5
ការរីករាលដាលដែលកាន់តែកើនឡើងនៃមេរោគកូរ៉ូណាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផ្សារហ៊ុន ដោយតារាងពិន្ទុបង្ហាញនូវការខាតបង់នៅគ្រប់ទ្វីបទាំងអស់។ អាជ្ញាធរនៅប្រទេសចិន និងប្រទេសផ្សេងៗទៀតដែលមានឆ្លងមេរោគនេះច្រើន បានអនុវត្តវិធីបិទអាជីវកម្មដែលធ្វើឲ្យរាំងស្ទះដល់ការផលិត បន្ទុចបង្អាក់ដល់ចរន្តផ្គត់ផ្គង់ ប៉ះពាល់ដល់វិស័យទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀត។ អ្នកស្រី Ardita Dunellari នៃ VOA ពិនិត្យមើលអំពីគ្រោះថ្នាក់សេដ្ឋកិច្ចសាកលលោក បើសិនជា មេរោគកូរ៉ូណានេះក្លាយទៅជាជំងឺរាតត្បាតជុំវិញពិភពលោកនោះ។ អ្នកស្រី លី ម៉ូរីវ៉ាន់ជូនសេចក្តីប្រែសម្រួល។