ពលរដ្ឋអាមេរិកដែលជម្លៀសពីចិនមានសេរីភាព ក្រោយដាក់ឲ្យនៅដាច់ពីគេពីរអាទិត្យ

Your browser doesn’t support HTML5

នៅក្រោយធ្វើដំណើរតាមយន្តហោះពីប្រទេសចិនទៅដល់ទីក្រុង San Diego រដ្ឋ California មនុស្ស ១៦០នាក់ ត្រូវបានដាក់ឲ្យនៅដាច់ពីគេនៅមូលដ្ឋានយោធាមួយរយៈពេល ពីរសប្តាហ៍ ដើម្បីឲ្យក្រុមវេជ្ជបណ្ឌិតពិនិត្យមើលថា តើពួកគេមានឆ្លងមេរោគវីរុសកូរ៉ូណាឬទេ។ វីអូអេ បាននិយាយជាមួយពលរដ្ឋខ្លះក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសពីចិនទាំងអស់នោះ នៅពេលពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមូលដ្ឋានយោធានោះ។ អ្នកស្រី Christina Shevchenko រាយការណ៍ឲ្យវីអូអេ ពីទីក្រុង San Diego ហើយលោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល។