ពលរដ្ឋ​ថៃ​បារម្ភ​ថា​​មិន​មាន​វិធានការ​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី

Your browser doesn’t support HTML5

មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ ឬ COVID-19 ​បាន​សម្លាប់​មនុស្ស​ជិត​១.៩០០​នាក់ ខណៈ​ដែល​សហគមន៍​អន្តរជាតិ​​បន្ថែម​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​វិបត្តិ​នេះ។ នៅ​ប្រទេស​ថៃ​ ដែល​ទី​នោះ​អ្នក​វិទ្យាសាស្ត្រ​បាន​ទស្សន៍ទាយ​ថា នឹង​មាន​ការ​រាលដាល​ខ្លាំង​​ ព័ត៌មាន​ថ្មីៗ​អំពី​ស្ថានការណ៍​មេរោគ​នេះ​មាន​មិន​ទៀងទាត់​ ធ្វើ​ឲ្យ​ពលរដ្ឋ​ថៃ​ជា​ច្រើន ជា​ពិសេស​អ្នក​ផ្សាយ​ព័ត៌មាន មាន​ចម្ងល់​ថា​តើ​អាច​​មាន​ករណី​ឆ្លង​ខ្លះ​មិន​ត្រូវ​បាន​គេ​រក​ឃើញ​ឬ​មិន​ត្រូវ​បាន​រាយការណ៍។ លោក Steve Sandford នៃ​វីអូអេ ជូន​សេចក្តី​រាយការណ៍​ពី​ខេត្ត Krabi ប្រទេស​ថៃ។ លោក សឹង សុផាត ជូន​សេចក្តី​ប្រែ​សម្រួល។