ក្រុង Ashburn រដ្ឋ Virginia ជាកន្លែងផ្ទុកទិន្នន័យអ៊ីនធើណិតដ៏ធំមួយលើពិភពលោក
Your browser doesn’t support HTML5
តើអ្នកមានធ្លាប់ផ្ទុកទិន្នន័យណាមួយលើប្រព័ន្ធ cloud និងឆ្ងល់ថា តើទិន្នន័យទាំងនោះទៅដល់ទីណាទេ? អ្នកប្រហែលជាភ្ញាក់ផ្អើលដែលដឹងថា ទិន្នន័យទាំងនោះគឺផ្ទុកនៅក្នុងសហគមន៍រស់នៅដ៏ស្ងាត់មួយកន្លែងចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ចរាចរណ៍អ៊ីនធើណិតភាគច្រើននៅលើពិភពលោកឆ្លងកាត់ក្រុង Ashburn ក្នុងស្រុក Loudoun រដ្ឋ Virginia សហរដ្ឋអាមេរិក ដែលជាកន្លែងដោះដូរចរាចរណ៍អ៊ីនធើណិតដ៏ធំបំផុតមួយលើពិភពលោក។ អ្នកស្រី Dora Mekouar នៃ VOA រាយការណ៍ពីទីក្រុង Ashburn រដ្ឋ Virginia។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល។