និស្សិតទទួលបទពិសោធន៍ពីការជជែកដេញដោលបេក្ខជនប្រធានាធិបតីអាមេរិក
Your browser doesn’t support HTML5
ជាច្រើនទសវត្សរ៍មកហើយ ការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតី ត្រូវបានគេរៀបចំឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យ រួមទាំងការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅរដ្ឋ New Hampshire កាលពីថ្ងៃទី៧ ខែកុម្ភៈផង។ មូលហេតុគឺដោយសារសាកលវិទ្យាល័យនានាតែងមានសាលប្រជុំធំ ទីធ្លាធំទូលាយសម្រាប់ចតរថយន្ត និងមានបន្ទប់សម្រាប់អ្នកសារព័ត៌មានអាចធ្វើការក្នុងពិធីធំៗស្រាប់។ ប៉ុន្តែព្រឹត្តិការណ៍ជជែកដេញដោលនេះក៏ផ្តល់ដល់និស្សិតនូវឱកាសអាចចូលរួមផ្ទាល់ក្នុងសន្ទនានយោបាយថ្នាក់ជាតិបាន។ អ្នកស្រី Esha Sarai នៃវីអូអេបានធ្វើដំណើរទៅកាន់មហាវិទ្យាល័យ St. Anselm នៅទីក្រុង Manchester រដ្ឋ New Hampshire ដើម្បីស្វែងយល់ពីបទពិសោធន៍ដែលនិស្សិតទទួលបាន។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល។