លោក ត្រាំ រួចខ្លួនពីបទចោទប្រកាន់ចំនួនពីរដើម្បីដកលោកពីតំណែង
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធរួចបានខ្លួនពីបទចោទប្រកាន់ចំនួនពីរដើម្បីទម្លាក់លោកពីតំណែង។ ព្រឹទ្ធសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សសាធារណរដ្ឋបានបោះឆ្នោតសំឡេង ៥២ ទល់នឹង ៤៨ ប្រឆាំងនឹងការដកលោក ត្រាំ ចេញពីតំណែង ចំពោះបទចោទប្រកាន់លោកថាបានរំលោភអំណាចប្រធានាធិបតី ហើយទទួលបានសំឡេង ៥៣ ទល់នឹង ៤៧ ប្រឆាំងនឹងការដកលោកពីតំណែងចំពោះបទចោទប្រកាន់ថាលោកបានរារាំងការស៊ើបអង្កេតរបស់សភាទៅលើរូបលោក។ ការបោះឆ្នោតនេះធ្វើឡើងក្រោយការជំនុំជម្រះក្តីរយៈពេលជិត៣សប្តាហ៍ ដែលបានបង្ហាញការបែកបាក់យ៉ាងខ្លាំងរវាងគណបក្សទាំងពីរ។ ប៉ុន្តែបើតាមការរាយការណ៍របស់អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់សភាឲ្យVOA ការស៊ើបអង្កេតរបស់រដ្ឋសភាដែលមានសមាជិកភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យនោះនឹងមិនបញ្ចប់ដោយងាយៗនោះទេ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕