Hello VOA៖ សេដ្ឋកិច្ចក្នុងតំបន់រងផលប៉ះពាល់ខណៈវីរុសកូរ៉ូណាថ្មីបន្តរាលដាល
Your browser doesn’t support HTML5
ខណៈដែលវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានផ្ទុះចេញដំបូងពីប្រទេសចិន ទន្ទ្រានវាយលុក សម្លាប់ផ្ដាច់ផ្ដិលជីវិតមនុស្ស និងនាំឱ្យទីក្រុងធំៗនៅចិន នៅតំបន់ក្បែរខាងត្រូវរងភាពជាប់គាំង ផលប៉ះពាល់សេដ្ឋកិច្ចបានបង្កឱ្យមានជាបណ្ដើរៗ។ បណ្ដាប្រទេសមួយចំនួន រាប់ទាំងកម្ពុជាផង ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន បានស្ថិតក្នុងការសម្រេចចិត្តដ៏លំបាក ថាតើគួរបិទខ្ទប់ចរាចរណ៍ចេញចូលជាមួយចិនសិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ឬនៅបន្តឱ្យនៅបើកចំហរដើម្បីកុំឱ្យខាតបង់ផ្នែកសេដ្ឋកិច្ច។ លោក លឹម ម៉េងហួរ នាយករង មជ្ឈមណ្ឌលមេគង្គដើម្បីការសិក្សាយុទ្ធសាស្ត្រ បានអញ្ជើញមកចូលរួមជាវាគ្មិន ដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ០៦ កុម្ភៈ ២០២០)